ជារៀងរាល់ឆ្នាំ មនុស្សរាប់ពាន់នាក់ជួបជាមួយដៃគូរបស់ពួកគេនៅលើគេហទំព័ររបស់យើងខ្ញុំ និងមានបទពិសោធន៍ណាត់ជួបមួយដែលគ្មានការរំខានអ្វីទាំងអស់។ សូមចំណាយពេលអានគន្លឹះសុវត្ថិភាពនៃការណាត់ជួបរបស់យើងខ្ញុំ និង គោលការណ៍ណែនាំសហគមន៍ ដើម្បីធានាថាបទពិសោធន៍របស់អ្នកគឺមានសុវត្ថិភាព និងពេញចិត្ត។
គេហទំព័ររបស់យើងអនុញ្ញាតឲ្យអ្នករក្សាភាពអនាមិកពីអ្នកប្រើផ្សេងទៀត រហូតដល់អ្នកមានអារម្មណ៍ថារួចរាល់ដើម្បីផ្តល់ព័ត៌មានទំនាក់ទំនងដល់អ្នកប្រើផ្សេងទៀត។
កុំសរសេរព័ត៌មានទំនាក់ទំនងផ្ទាល់ខ្លួននៅក្នុងប្រវត្តិរូបរបស់អ្នក ជាពិសេសលេខទូរស័ព្ទ អ៊ីមែល អាសយដ្ឋានផ្ទះ ឬនាមត្រកូលរបស់អ្នកជាដាច់ខាត។
ផ្តល់ព័ត៌មានទំនាក់ទំនងរបស់អ្នកទៅអ្នកប្រើផ្សេងទៀត លុះត្រាតែសភាវគតិរបស់អ្នកប្រាប់អ្នកថានេះគឺជាមនុស្សម្នាក់ដែលអ្នកអាចទុកចិត្តបាន។
រៀបចំគណនីអ៊ីមែលសម្រាប់តែការណាត់ជួបតាមអនឡាញប៉ុណ្ណោះ។ វាធ្វើឲ្យមានភាពងាយស្រួលក្នុងការរក្សាអ៊ីមែលដែលមិនចង់បានទុកមួយកន្លែង។
រក្សាពាក្យសម្ងាត់របស់អ្នកឲ្យបានសម្ងាត់ល្អ និងប្រាកដថាវាមិនងាយទាយដឹង។ ជ្រើសរើសពាក្យសម្ងាត់ពិសេសមានតែមួយសម្រាប់ការណាត់ជួបតាមអនឡាញ ដែលអ្នកមិនប្រើនៅកន្លែងផ្សេង។
សួរសំណួរច្រើន នៅពេលទំនាក់ទំនង និងប្រុងប្រយ័ត្ននៅពេលមានភាពមិនស៊ីគ្នា ឬការស្នើសុំប្រាក់។ ធ្វើការកត់សម្គាល់បើសិនជាអ្នកសង្ស័យអំពីអ្វីមួយ។
បើអ្នកសង្ស័យនរណាម្នាក់ ឬបើនរណាម្នាក់សុំប្រាក់ពីអ្នក ចូរប្រើចំណេះដឹងទូទៅ រួចរាយការណ៍ស្ថានភាពនេះមកយើងខ្ញុំ ដោយប្រើរូបតំណាង "រាយការណ៍ការបំពាន" ដែលស្ថិតនៅលើប្រវត្តិរូបរបស់សមាជិក ឬដោយប្រើទម្រង់ស្នើសុំការគាំទ្រអនឡាញ។
យើងខ្ញុំមិនបញ្ជាក់សុពលភាពអត្តសញ្ញាណនៃសមាជិករបស់យើង ឬព័ត៌មានដែលពួកគេដាក់ស្នើនៅលើប្រវត្តិរូបរបស់ខ្លួនឡើយ។ ទោះបីជាយើងខ្ញុំធ្វើសកម្មភាពបំបាត់សមាជិកដែលសង្ស័យទាំងឡាយ វាមិនអាចទៅរួចក្នុងការជឿជាក់ 100% ថាសមាជិកទាំងអស់នឹងស្មោះត្រង់ និងមានសច្ចៈភាពនៅក្នុងការទាក់ទងជាមួយសមាជិកផ្សេងទៀតឡើយ។ ចូរប្រុងប្រយ័ត្ន និងប្រើចំណេះដឹងទូទៅនៅពេលទាក់ទងជាមួយសមាជិកផ្សេងទៀត។
កុំផ្ញើប្រាក់ទៅនរណាម្នាក់ដែលអ្នកជួបតាមអនឡាញ ប៉ុន្តែមិនទាន់ជួបផ្ទាល់ឲ្យសោះ។
ស្វែងយល់ឲ្យបានច្រើនបំផុតអំពីបុគ្គលដែលអ្នកកំពុងទាក់ទងជាមួយ មុននឹងជួបពួកគេដោយផ្ទាល់។ ទាក់ទងឲ្យបានច្រើនដោយប្រើអ៊ីមែល ការផ្ញើសារបន្ទាន់ ឬការជជែក មុននឹងតេទៅបុគ្គលផ្សេងទៀត។ កុំបញ្ចេញលេខទូរស័ព្ទ ឬព័ត៌មានទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នក រហូតទាល់តែអ្នកមានអារម្មណ៍ស្រណុកចិត្តក្នុងការធ្វើដូច្នោះ។
ព្យាយាមស្នើសុំរូបថតជាច្រើនរបស់បុគ្គលដែលអ្នកកំពុងទាក់ទង។ ស្នើសុំមើលរូបថតរបស់បុគ្គលនោះក្នុងស្ថានភាពផ្សេងៗគ្នានៅពេលវេលាខុសៗគ្នាក្នុងជីវិតរបស់ពួកគេ។ នេះជួយ 'គូររូបភាព' នៃបុគ្គលនោះ និងអាចមានប្រយោជន៍ដើម្បីយល់ដឹងកាន់តែច្រើនពីបុគ្គលនោះ។
នៅពេលអ្នកសម្រេចចិត្តជួបផ្ទាល់ ចូរជ្រើសរើសទីកន្លែងសាធារណៈ និងប្រាប់មិត្តភក្តិរបស់អ្នកម្នាក់ ថាអ្នកកំពុងទៅទីណា។
ប្រាប់ឲ្យពួកគេដឹងនៅពេលអ្នកត្រឡប់មកពីការណាត់ជួប។
ចំណាយពេលស្វែងយល់ពីបុគ្គលនោះ។ បោះជំហានសន្សឹមៗទៅតាមល្បឿនរបស់អ្នក។
បើណាត់ជួបជាមួយបុគ្គលដែលស្ថិតនៅបរទេស ចូរយល់ដឹងពីភាពខុសគ្នានៃវប្បធម៌ និងចំណាយពេលស្វែងយល់ពីវប្បធម៌ និងយល់ពីការរំពឹងទុករបស់បុគ្គលម្ខាងទៀតអំពីទំនាក់ទំនង។ ចំណាយពេលជាមួយគ្នាឲ្យបានច្រើនដើម្បីយល់ដឹងពីបុគ្គលនោះ កុំគ្រាន់តែពឹងផ្អែកលើអ៊ីមែល និងការផ្ញើសារបន្ទាន់។
ការចំណាយពេលវេលាបន្ថែមដើម្បីស្វែងយល់ពីបុគ្គលនោះ មុននឹងអ្វីៗឈានដល់កម្រិតធ្ងន់ធ្ងរ នឹងជួយអ្នកចៀសវាងកំហុសធ្ងន់ធ្ងរ។
ក្នុងមួយឆ្នាំៗ មនុស្សរាប់រយនាក់នៅលើគេហទំព័ររបស់យើងជួបជាមួយប្តីឬប្រពន្ធរបស់ពួកគេ និងរស់នៅជីវិតមួយដ៏រីករាយ និងពោរពេញដោយក្តីស្រលាញ់ជាមួយគ្នា។ មុនពេលអ្នកភ្ជាប់ពាក្យ ចូរចំណាយពេលពិចារណាអំពីអ្វីដែលអាចដើរខុស និងដឹងពីសិទ្ធិរបស់អ្នក។
ការរៀបអាពាហ៍ពិពាហ៍គឺជាការសម្រេចចិត្តមួយក្នុងចំណោមការសម្រេចចិត្តដ៏សំខាន់បំផុតក្នុងជីវិតរបស់អ្នក ហើយមិនមែនជាអ្វីដែលគួរធ្វើឡើងដោយប្រញាប់ប្រញាល់ឡើយ។
ធ្វើឲ្យប្រាកដថាអ្នកដឹងច្រើនបំផុតតាមដែលអាចធ្វើបានអំពីដៃគូរបស់អ្នក មុននឹងភ្ជាប់ពាក្យ។
ស្វែងយល់ពីមតិ្តភក្តិ និងគ្រួសាររបស់ដៃគូអ្នក៖ នៅក្នុងបណ្តាប្រទេសមួយចំនួន នៅពេលអ្នករៀបការជាមួយនរណាម្នាក់ អ្នកក៏ "រៀបការ" ជាមួយគ្រួសាររបស់ពួកគេដែរ។
បើអ្នកភ្ជាប់ពាក្យជាមួយនរណាម្នាក់មកពីប្រទេសផ្សេង នោះអ្នកគួរតែចំណាយពេលស្វែងយល់ពីសិទ្ធិរបស់អ្នក ទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពាន និងការលែងលះគ្នានៅក្នុងប្រទេសរបស់ដៃគូអ្នក។ ប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិក អូស្ត្រាលី ។ល។ មានច្បាប់ការពារស្ថានភាពទិដ្ឋាការរបស់ស្ត្រីជាជនជាតិបរទេស ដែលអភ័ព្វមករៀបការ ឬភ្ជាប់ពាក្យជាមួយដៃគូដែលរំលោភបំពាន ឬប្រើប្រាស់ហិង្សា។ នេះមានន័យថា ជាទូទៅអ្នកអាចស្វែងរកជំនួយសម្រាប់បញ្ហាទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារ ខណៈដែលរក្សាសិទ្ធិស្របច្បាប់របស់អ្នកដើម្បីបន្តរស់នៅក្នុងប្រទេសនោះ។
នៅក្នុងករណីលែងលះគ្នា តុលាការក្នុងប្រទេសជាច្រើនដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី ។ល។ នឹងពិចារណាទៅលើការបែបចែងសមស្របនៃទ្រព្យសម្បត្តិក្នុងគ្រួសារទាំងអស់ ដោយផ្អែកលើកត្តាជាច្រើន។ ដូច្នេះ អ្នកគួរតែពិចារណាថាតើអ្នកអាចត្រូវបានប៉ះពាល់យ៉ាងដូចម្តេចនៅក្នុងករណីលែងលះគ្នា។
សម្រាប់ព័ត៌មានបន្ថែមអំពីសុត្ថិភាពនៃការណាត់ជួប សូមចូលទៅកាន់គេហទំព័រដូចខាងក្រោម៖
គន្លឹះសុវត្ថិភាពនៃការណាត់ជួបតាមអនឡាញ